☞របៀបចិញ្ចឹមមាន់ឲបានល្អ
ដើម្បីទទួលបានអនុបាតបន្លាស់នេះទាមទារឲ្យមាន :
១- មេបាបង្កាត់ពូជមាន់សាច់ល្អ
២- ចំណីអាហារមានរស់ជាតិ ធ្វើឲ្យធំធាត់និងមានតុល្យភាពល្អ
៣- ការគ្រប់គ្រងចាត់ចែងបានល្អ
៤- និងការទប់ស្កាត់ជំងឺ
តំលៃលក់មាន់ដកនឹងការចំណាយលើចំណី
គឺមានសារៈសំខាន់ច្រើនជាងអនុបាត នៃការផ្លាស់ប្តូររវាងចំណីអាហារ
និងទំងន់សត្វដែលលក់ចេញ ។ ជួនកាលការផ្តល់ចំណីអាហារដែលមានតំលៃថោក អាចធ្វើឲ្យសត្វរីកលូតលាស់យឺត
ប៉ុន្តែមានការចំណាយច្រើន ។
អ្នកចិញ្ចឹមមាន់មួយចំនួន
បានបាត់បង់ផលចំណេញគឺអាស្រ័យទៅលើហ្វូងមាន់ មានការខ្វះខាតចំណីអាហារ
នៅពេលដែលពុំមានចំណីអាហារផ្គត់ផ្គង់នៅលើទីផ្សារ សំរាប់ការចិញ្ចឹមមាន់ ។ ការខាតបង់ផ្សេងៗទៀតដែលអ្នកចិញ្ចឹមមិនបានគិតនោះ
គឺជំងឺបណ្តាលមកពីសារធាតុចំណីអាហារ មានរស់ជាតិមិគ្រប់គ្រាន់ ។
បញ្ហាចំបងដែលគេត្រូវគិតគូរឲ្យបានដិតដល់នោះគឺ
ផលិតផលមួយចំនួនដែលលាយបញ្ចូលគ្នា
សំរាប់ធ្វើជាចំណីមាន់មានការប្រកួតប្រជែងគ្នា
ជាមួយនឹងការផ្គត់ផ្គង់ចំណីអាហារសំរាប់មនុស្ស ។
អ្នកចិញ្ចឹមបក្សីតាមបែបឧស្សាហកម្មទូទៅ គេចំណាយយ៉ាងសំចៃចំពោះការចំណាយ
ទៅលើចំណីអាហារ ក្នុងស្រុកទាំងឡាយណា ដែលមិនត្រូវបានប្រើប្រាស់ដោយមនុស្ស
។
ទោះបីជាអ្នកចិញ្ចឹមតាមគ្រួសារគិតថា គ្រាប់ធញ្ញជាតិជាចំណីអាហារបន្ថែមដ៏ប្រសើរសំរាប់មាន់
ដែលស្វែងរកចំណីអាហារដោយខ្លួនឯងក៏ដោយ ក៏ការផ្តល់ចំណីអាហារផ្សំផ្សេងៗ
នៅតែមានសារសំខាន់ជានិច្ច ប្រសិនបើគេចិញ្ចឹមាន់ដាក់ក្នុងទ្រុង ។
ដើម្បីធានានូវការធំធាត់ឆាប់រហ័ស ហើយការផលិតពងបានច្រើន
អ្នកចិញ្ចឹមតាមបែបជំនួញភាគច្រើន បានពឹងផ្អែកទៅលើចំណីអាហារផ្សំ
ដែលមានតុល្យភាពល្អសំរាប់ផ្តល់ឲ្យវាដូចជា កន្ទក់, ចំណីគ្រើម, កន្ទក់ចំណីម៉ដ្ឋ, ឬចំណីគ្រាប់ ។
ជ្រើសរើសប្រភេទមាន់ដូចរូប៖
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.