☞ វិធីងាយៗក្នុងការកំចាត់ស្រមើលក្នុងទ្រុង និងសំបុកមាន់ ទា
ជួយចែកគ្នាដឹងផង!
- ដាក់ចំបើងក្រាលបាតសម្បុក លាយជាមួយស្លឹកទន្ទ្រានខែត្រ ស្លឹកគ្រៃ ឬសាវម៉ាវព្រៃ (ហាលថ្ងៃឱ្យស្ងួតបន្តិច)
- ធ្វើអនាម័យក្នុងទ្រុងមាន់
- នៅពេលដែលមានញាស់ត្រូវយកសំបុកនោះទៅដុតចោលដើម្បីសម្លាប់ចៃ និងស្រមើល។
- ក្រោយពីមាន់ក្រាបពងបាន៤-៥ថ្ងៃ បង្វិលពងមាន់១ថ្ងៃម្តង ដើម្បីឱ្យវាញាស់ស្រុះគ្នា នៅពេលកូនមាន់ញាស់ ក្រុងកូនមាន់១អាទិត្យជាមួយមេ ដោយផ្តល់បាយត្រាំទឹកឱ្យកូនមាន់ (១ថ្ងៃកន្លះ ក្រោយកើត) និងផ្តល់ទឹកស្អាត ហើយលែងកូនមាន់ឱ្យត្រូវពន្លឺថ្ងៃ នៅម៉ោង៨-៩ព្រឹក រយៈពេល១៥នាទី ដើម្បីឱ្យវារឹងប៉ឹង មានសុខភាពល្អ មាន់អាយុ៣អាទិត្យ ចាប់ផ្តើមមានព្រូន ដូច្នេះទម្លាក់ព្រូនមាន់ ដោយប្រើស្លាខ្ចី ចិតយកសាច់ស្តើងៗបញ្ច្រកមាន់ (មាន់១៣ក្បាល បញ្ច្រកស្លា១ផ្លែ និងធ្វើរៀងរាល់២ខែម្តង) ។
#វិធីផ្សំចំណីធម្មជាតិដែលជួយឲ្យកូនមាន់ឆាប់ធំធាត់មិនងាយឈឺ
🐣
🐣
🐤$$$
ចំណាយអស់តិច បានផលល្អ
ជួយ share បន្ត ឲ្យកសិករយើងទទួលបានផលល្អផង!

ចំណាយអស់តិច បានផលល្អ
ជួយ share បន្ត ឲ្យកសិករយើងទទួលបានផលល្អផង!
- អត្ថបទ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
* ធាតុផ្សំ៖
- ស្លឹកកន្ធំថេត
- ផ្ទី
- បាយ កន្ទក់
- ត្រួយ ឬផ្កាស្តៅ
- ទឹកប្រទាលកន្ទុយក្រពើស្ងោរ
- ចំណីកូនមាន់។
* វិធីធ្វើ៖
- ចិញ្ច្រាំ ស្លឹកកន្ធំថេត ផ្ទី និងត្រួយស្តៅឲ្យម៉ដ្ឋ
- លាយ ស្លឹកកន្ធំថេត២០% ផ្ទី២០% បាយ២៥% ចំណីកូនមាន់១០% និងស្តៅ៥% កន្ទក់២០% រួចលាយទឹកប្រទាលកន្ទុយក្រពើស្ងោរឲ្យចំណីសើមល្មម ។
* ការប្រើប្រាស់៖
- អាចប្រើចំណីនេះសម្រាប់កូនមាន់ដែលមានអាយុ២សប្តាហ៍ចុះ
- ដាក់ចំណីនេះអោយមាន់ស៊ី ២ ឬ ៣ ពេលក្នុងមួយថ្ងៃ ហើយការលាយចំណីម្តងអាចប្រើត្រឹមមួយថ្ងៃ
សម្រាប់ខែក្តៅត្រូវត្រាំទឹកសំបកស្តៅ សំបកគរ ឬវល្លិ៍បណ្តូលពេជ្រឲ្យវាផឹក
សម្រាប់ខែត្រជាក់ត្រូវលាយទឹកខ្ចីឲ្យវាផឹក។

Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.