ត្រចៀកជ្រូក ទឹកត្រីផ្អែម
ការធ្វើមុខម្ហូបឲ្យមាន រស់ជាតិឈ្ងុយឆ្ងាញ់វាមិនមានការលំបាកអ្វីច្រើននោះទេ ប្រសិនបើអ្នកចេះធ្វើការកែឆ្នៃនោះ ហើយខាក្រោមនេះផងដែរ គឺជាវិធីធ្វើម្ហូបមួយមុខទៀតដែលមានឈ្មោះថា ត្រចៀកជ្រូកជាមួយ នឹងទឹកត្រីផ្អែម។
- គ្រឿងផ្សំ៖
- ត្រចៀកជ្រូក ២៥០ ក្រាម
- អំបិល ១ ស្លាព្រាបកាហ្វេ
- សណ្តែកដីដែលបានលីងរួច ៥០ ក្រាម
- ស្ករស ៥ ស្លាព្រាបបាយ
- ស្លឹកជីនាងវង ១ មែក
- សាឡាដ ២ ដើម
- ត្រសក់ ១ ផ្លែ
- ជាដំបូងអ្នកត្រូវលាងត្រចៀកជ្រូកឲ្យបានស្អាត។
- ដាក់ដាំទឹកឲ្យពុះ បន្ទាប់មកដាក់ត្រចៀកជ្រូកចូលស្ងោមួយរំពុះរងចាំឲ្យសាច់ឆ្អិនបន្តិចបង់អំបិលកន្លះស្លាព្រាកាហ្វេ។ ស្រង់សាច់ចេញ បន្ទាប់មកទុកឲ្យត្រជាក់ចាន់ជាចំណិតៗ។
- យកសណ្តែកដីដែលបានលីងរួចមកញី យកសម្បកចេញឲ្យស្អាតបន្ទាប់មកបុកវាឲ្យល្អិត ប៉ុន្តែកុំឲ្យម៉ត់ពេក។
- ដាក់ដាំទឹកឲ្យពុះបន្ទាប់មកដាក់សណ្តែកចូលបន្ថែមអំបិលកន្លះស្លាព្រាកាហ្វេ រួចបន្ថែមស្ករសប្រហែល ៥ ស្លាព្រាបបាយបូលកូរឲ្យសព្វរហូតដល់ស្កររលាយ។
- ស្លឹកជីនាងវង ត្រូវបេះជាសន្លឹកៗ រៀបដាក់ចានមួយចំហែង និង សាឡាដមួយចំហៀង។ ត្រសក់ត្រូវកោសសម្បកលាងទឹកឲ្យស្អាត បន្ទាប់មកជិតជាចំណិតៗរៀបពីលើស្លឹកជី ជាបន្តមកទៀតអ្នកគួរយកត្រចៀកជ្រូកដែលបានហាន់រួចនោះមកដាក់ពី លើជាកាស្រេច៕
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.