0

 វិធីធ្វើស្រះដោយការជីក៖
ជ្រើសរើសស្រះមានទំហំល្មម ២មx៤ម ៣មx៤ម ឬ៤មx៤ម។
ជីកជម្រៅចុះក្រោមប្រមាណ១ម៉ែត្រ និងត្រូវមានជើងទេនៅតាមមាត់ស្រះប្រមាណ៤៥ដឺក្រេ បាតស្រះត្រូវរៀបចំឲ្យបានស្មើរល្អ។
ដាក់ក្រាលប្រភេទផ្ទាំងប្លាស្ទិចដែលមាំស្វិតល្អ និងដាក់ដីគ្រប់សង្កត់ពីលើជាយផ្ទាំងប្លាស្ទិចនៅមាត់ស្រះផង។
ដាក់ទឹកចូលកម្ពស់២/៣ នៃស្រះ។
ដាក់ប្រភេទដីបាតត្រពាំងនៅបាតរបស់វាខ្លះកំរាស់ប្រមាណ
២សង់ទីមែត្រ។
ដាក់ទឹកEM ១លីត្រ សម្រាប់ផ្ទៃស្រះ ៨ម៉ែត្រការេ។
ដាក់កំប្លោក ត្រកួនខ្លះ និងចកតូចៗ ដើម្បីជាជម្រកដល់ត្រី ជួយបង្កើតចំណី និងបរិស្ថានធម្មជាតិក្នុងស្រះ ទុករយៈពេល ៥-៧ថ្ងៃក្រោយទើបអាចដាក់ត្រីចិញ្ចឹមបាន។
ក្នុងទំហំស្រះ១ម៉ែត្រការេអាចដាក់ត្រីក្រាញ់បានប្រមាណ៥០ក្បាល ឬត្រីអណ្តែងប្រមាណ៣០ក្បាល។
 វិធីធ្វើចំណីត្រីធម្មជាតិចំណាយអស់តិច
ធាតុផ្សំមាន៖
១ កន្ទក់២បាវជី
២ កាកដូង១បាវជី
៣ សាច់ត្រីម៉ដ្ឋ៦គីឡូក្រាម
៤ សណ្តែកសៀងកិន ៦គីឡូក្រាម
៥ អតិសុខុមប្រាណ EM ១លីត្រ
៦ ស្ករងូ ១គីឡូក្រាម
៧ ប្រេងសណ្តែក១-២លីត្រ។
វិធីធ្វើ៖
លាយធាតុផ្សំពី១-៤ និងប្រេងសណ្តែកចូលគ្នាឲ្យសព្វ។
លាយអតិសុខុមប្រាណ EM ១លីត្រ និងស្ករងូ ១គីឡូក្រាម ជាមួយទឹក២០លីត្រ ទុករយៈពេល១២ម៉ោង។
បន្ទាប់មកយកល្បាយទាំងអស់ លាយជាមួយទឹក២០លីត្រខាងលើកូរឲ្យល្បាយសព្វ រួចធ្វើជាគ្រាប់តូចៗដើម្បីដាក់ជាចំណីត្រី។
ហាលវាឲ្យស្ងួតរយៈពេល២ថ្ងៃយើងអាចយកមកប្រើបានហើយ យើងអាចរក្សាវាទុកប្រើបានរយៈពេល២ខែ។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។


Post a Comment

Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.