» ខ្ទឹមស ខ្ទឹមក្រហម និងប្រទាលកន្ទុយក្រពើ
ជួយឲ្យមាន់ធំលឿនជាងធម្មតា និងការពារជំងឺជាច្រើន
ជួយចែករំលែកបន្តឲ្យកសិករយើងបានដឹងផងជាប្រយោជន៍!
- ការប្រើទឹកចម្រាញ់ចេញពីប្រទាលកន្ទុយក្រពើចំនួន 15ml ទៅ 20ml លាយជាមួយទឹកស្អាតចំនួន 4លីត្រដាក់ឲ្យមាន់ផឹកជាប្រចាំរៀង
រាល់ថ្ងៃ អាចឲ្យមាន់មានលទ្ធភាពទប់ទល់ជាមួយជម្ងឺរបស់មាន់បានមួយចំនួនធំ សឹងអាចចៀសផុតពីជម្ងឺផ្សេងៗរបស់មាន់បានស្ទើរតែទាំងស្រុង។
- ធ្វើឲ្យមាន់ធំលូតលាស់លឿនជាងធម្មតារហូតដល់ទៅ30% បើប្រៀបធៀបជាមួយមាន់ដែលមិនបាន ផ្ដល់ទឹកប្រទាលកន្ទុយក្រពើ។
- យើងអាចចិញ្ច្រាំខ្ទឹមសដាក់លាយជាមួយចំណី ក្នុងអត្រា10ភាគរយ ក្នុង1អាទិត្យឲ្យវាស៊ី ចំនួន1ដង ក្រៅពីនេះយើងអាចកាត់ចិញ្ច្រាំខ្ទឹមបារាំងជាចំណិតតូចៗលាយចំណីដាក់ឲ្យមាន់ស៊ី1អាទិត្យ ម្ដងដូចគា្ន។
- ការធ្វើបែបនេះ គឺជាវិធីជួយឲ្យប្រព័ន្ធរំលាយអាហាររបស់មាន់អាចទប់ទល់ជាមួយ ប៉ារ៉ាស៊ីតមួយចំនួនកុំឲ្យយាយីមាន់ និងជួយឲ្យប្រព័ន្ធការពាររបស់មាន់ ខ្លាំងអាចទប់ទល់ជាមួយជំងឺនានាបាន។
- ក្នុងករណីដែលមានមាន់ណាបន្លឺសម្លេងនៅពេលយប់ មាន់នោះច្បាស់ជាមានជម្ងឺ ត្រូវតែយកចេញទៅដាក់ឲ្យឆ្ងាយពីហ្វូងមាន់ដែលកំពុងចិញ្ចឹម ព្រោះវាអាចបណ្ដាលឲ្យឆ្លងទៅមាន់ផ្សេងទៀតនៅក្នុងទ្រុង។
- ប្រើទឹកប្រទាលកន្ទុយក្រពើសុទ្ធចំនួនមួយស្លាបព្រាកាហ្វេ
បញ្ជ្រកឲ្យមាន់ឈឺនោះវានឹងបានប្រសើរឡើងវិញពីជម្ងឺ បើ7ថ្ងៃមិនប្រសើរឡើងវិញក្នុងរយៈពេល នេះទេត្រូវកំទេចមាន់នេះ រួចដុតចោល មិនគួរយកកប់ក្នុងដីទេ វាអាចធ្វើឲ្យជំងឺរាលដាលបាននៅពេលណាមួយ។
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.