១៧ពាក្យ មានន័យខុសគ្នាបែបអង់គ្លេស និងបែបអាមេរិកកាំង
អង់គ្លេសជាភាសាអន្តរជាតិដែលប្រទេសជុំវិញពិភពលោកជ្រើសរើសយកដើម្បីទំនាក់ទំនងគ្នាបែបផ្លូវរដ្ឋជំនួញរកស៊ីសិក្សាអប់រំឬបែបទេសចរណ៍ជាដើម។
អង់គ្លេសជាភាសាផ្លូវការរបស់ប្រទេស និងតំបន់ចំនួនជិត៦០ នៅទូទាំងពិភពលោក។ ភាសានេះ ត្រូវបានគេនិយាយទំនាក់ទំនងប្រចាំថ្ងៃភាគច្រើននៅប្រទេសអង់គ្លេស សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អៀរឡង់ នូវែលហ្សេឡង់ អាហ្វ្រិក ប្រទេសតាមសមុទ្រការ៉ាបៀន និងនៅអាស៊ីអាគ្នេយ៍ជាច្រើនទៀត។ ពាក្យចំនួន ១៧ខាងក្រោម ត្រូវគេដឹងថាមានអត្ថន័យខុសគ្នារវាងភាសាអង់គ្លេស បែបអង់គ្លេស (UK) និងភាសាអង់គ្លេសបែបអាម៉េរិកាំង (US) ដោយបានធ្វើឲ្យអ្នកប្រើប្រាស់មួយចំនួនមានការភ័ន្តច្រឡំ។
1. A jumper UK: អាវយឺតសម្រាប់រដូវរងា US: សំដៅលើមនុស្សលោតពីលើអគារ ឬស្ពានធ្វើអត្តឃាត
2. A rubber UK: ជ័រលុប US: ស្រោមអនាម័យ
3. Nappy UK: កន្ទបកូនង៉ែត US: (គុណ.) ដែលរួញ ឬក្រញ៉ាញ់ សំដៅលើសក់
4. The first floor UK: ជាន់ខាងលើជាន់ផ្ទាល់ដី US: ជាន់ផ្ទាល់ដី
5. Blinkers UK: របាំងភ្នែកសេះ US: សញ្ញាបង្ហាញផ្លូវរថយន្ត
6. A casket UK: ប្រអប់គ្រឿងអលង្ការ US: មឈូស
7. Fancy dress
UK: ឈុតមិនផ្លូវការសម្រាប់ពិធីជប់លៀងដូចពាក់ជាតួត្លុក តុក្កតា US: ឈុតផ្លូវការក្នុងពិធីជប់លៀងបែបថ្លៃថ្នូរ
8. A geezer UK: មនុស្សទំនើង US: មនុស្សចំណាស់
9. Homely UK: ប្រើសម្រាប់ពណ៌នាផ្ទះដ៏មានផាសុកភាព និងកក់ក្ដៅ US: ប្រើពណ៌នាអ្នកណាម្នាក់ដែលមានរូបរាងធម្មតា ឬអាក្រក់
10. A hoo-ha UK: ជម្លោះ ឬការខ្វែងគំនិតគ្នា US: ប្រដាប់ភេទនារី
11. A moot point UK: អ្វីដែលបង្កើតឡើងសម្រាប់ពិភាក្សាដេញដោល US: អ្វីៗដែលមិនទាក់ទងគ្នា
12. Nervy UK: ដែលជ្រួលច្រាល់ចិត្ត US: ដែលជឿជាក់ ក្លាហាន
13. Peckish UK: ឃ្លានតិចៗ US: ដែលឆាប់ខឹងក្រោធ
14. A run-in UK: ការបញ្ចប់ការប្រកួត US: ជម្លោះ
15. Shattered UK: អស់កម្លាំងខ្លាំង US: ស្លុតចិត្តខ្លាំង
16. Solicitor UK: អ្នកតំណាងផ្នែកច្បាប់ ឬមេធាវី US: អ្នកលក់ក្នុងហាង
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.